បេសកកម្មដំណើរទស្សនកិច្ចអភិវឌ្ឍន៍បណ្ណាល័យ
- Sharing
- Sep 9, 2023
- 1 min read
នៅថ្ងៃទី ៣ ខែកញ្ញា យេីងទាំងអស់គ្នាបានចុះមកដល់សហគមន៍មួយ បណ្ណាល័យមួយដែលស្ថិតក្នុងខេត្តកំពង់ឆ្នាំង ដែលមានឈ្មោះក្លឹបពិភាក្សាយុវជនឈ្លាសវៃ នៅភូមិថ្នល់ និងក្លឹបនៅសហគមន៍ផ្សេងទៀតផងដែរ។ នៅក្នុងសហគមន៍នេះមានប្អូនៗសិស្សានុសិស្សដែលជាថ្នាលនៃសង្គមជាតិ យ៉ាងណាមិញប្អូនៗគឺពិតជាមានភាពរីករាយក្រៃលែងដែលពេលដែលក្រុមការងារបានចុះមកដល់សហគមន៍របស់គាត់។ ក្រុមការងារ លោកគ្រូអ្នកគ្រូបានចូលរួមចំណែកពីបទពិសោធន៍ ការសិក្សា ការអប់រំនិងបណ្តុះស្មារតីដល់ប្អូនៗឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ព្រមទាំងចេះចែករំឡែកសេចក្តីល្អដល់អ្នកជុំវិញខ្លួនផងដែរ។
Comments